ក្រៅពីបំពេញការងារកម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានហាត់ប្រាណយ៉ាងសកម្ម
អហ ភ្នំពេញ៖ រៀងរាល់ថ្ងៃ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញនៅតាមបណ្តាខណ្ឌតែងតែហាត់ប្រាណជាប្រចាំក្រៅពីម៉ោងបំពេញបេសសកម្ម។ ជាការពិត អ្វីៗទាំងអស់សុទ្ធតែសំខាន់ ប៉ុន្តែសុខភាពមានសារៈសំខាន់ជាងគេបង្អស់ ជាពិសេសកងកម្លាំងប្រដាប់អាវុធ ព្រោះបើសុខភាពមិនល្អការងារប្រតិបត្តិការមិនអាចសម្រេចបានជោគជ័យទេ។