កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ បានធ្វើការហ្វឹកហ្វឺនបាញ់គ្រាប់ពិត
ឧត្តរមានជ័យ៖ អនុវត្តទិសស្លោក លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស (ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព និងបទល្មើសត្រូវតែបង្ក្រាប) និងដោយអនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ បានធ្វើការហ្វឹកហ្វឺនបាញ់គ្រាប់ពិតពង្រឹងសមត្ថភាព ដើម្បីរ៉ាប់រងបាននូវតួនាទីភារកិច្ច និង ប្រតិបត្តិការបង្ការ បង្ក្រាប និងសង្គ្រោះដែលជាភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ ។