វរសេនីយ៍ឯក ស៊ិន លី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ទទួលផែនការការពារធានាសន្តិសុខ សណ្តាប់ធ្នាប់
សៀមរាប៖ ព្រឹកថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំអគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានខេត្តសៀមរាប លោកវរសេនីយ៍ឯក ស៊ិន លី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ទទួលផែនការការពារធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ មេបញ្ជាការរង លោកនាយសេនាធិការ នាយសេនាធិការរង លោកប្រធានមន្ទីរ ទាំង៧ ប្រធានអង្គភាពនគរបាលយុត្តិធម៌ នាយការិយាល័យ មេបញ្ជាការកងអនុសេនាធំចល័ត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ក្រុងសៀមរាប ដែលមានការពាក់ព័ន្ធ ។