Read more about the article នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះត្រួតពិនិត្យដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅវិទ្យាស្ថានកងរាជអាវុធហត្ថ (កំបូល)

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះត្រួតពិនិត្យដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅវិទ្យាស្ថានកងរាជអាវុធហត្ថ (កំបូល)

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញចុះត្រួតពិនិត្យដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានា នៅវិទ្យាស្ថានកងរាជអាវុធហត្ថ (កំបូល)។

Continue Readingនាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះត្រួតពិនិត្យដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅវិទ្យាស្ថានកងរាជអាវុធហត្ថ (កំបូល)
Read more about the article ឯកឧត្តម សៅ សុខា អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណដល់សមាជិកសមាជិកា

ឯកឧត្តម សៅ សុខា អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណដល់សមាជិកសមាជិកា

ស្វាយរៀង៖ ព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង ឯកឧត្តម សៅ សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក ខេត្តស្វាយរៀង បានអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណដល់សមាជិកសមាជិកាគណបក្ស ឃុំអង្គប្រស្រែ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។

Continue Readingឯកឧត្តម សៅ សុខា អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណដល់សមាជិកសមាជិកា
Read more about the article ឯកឧត្តម សៅ សុខា អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សឃុំអណ្តូងពោធិ៍

ឯកឧត្តម សៅ សុខា អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សឃុំអណ្តូងពោធិ៍

ស្វាយរៀង៖ ព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង ឯកឧត្តម សៅ សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក បានអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណដល់សមាជិក សមាជិកាគណបក្ស ឃុំអណ្តូងពោធិ៍ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។  

Continue Readingឯកឧត្តម សៅ សុខា អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សឃុំអណ្តូងពោធិ៍
Read more about the article លោកវរសេនីយ៍ឯក សូ សំណាង ទទួលជួបសំណេះសំណាលជាមួយ លោក ប្រូស ហែន

លោកវរសេនីយ៍ឯក សូ សំណាង ទទួលជួបសំណេះសំណាលជាមួយ លោក ប្រូស ហែន

សៀមរាប៖ នៅអាគារសេនាធិការ កងរាជអាវុធហត្ថខេត្តសៀមរាប រសៀលថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សូ សំណាង មេបញ្ជាការរង ទទួលការងារស្រាវជ្រាវនិងបង្រ្កាបបទល្មើស តំណាងលោកឧត្តមត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប និងនាយអាវុធហត្ថបានជួបសំណេះសំណាលជាមួយ លោក ប្រូស ហែន (Bruce Hein) ប្រធានគ្រប់គ្រងគម្រោងអង្កការនៃសេចក្តីស្រលាញ់ របស់សហរដ្ឋអាមេរិចប្រចាំនៅកម្ពុជា និងសហការី ។ គោលបំណងរបស់អង្កការគឺដើម្បីស្វែងយល់លើផ្នែកពន្លត់អគ្គីភ័យ របៀបជួយសង្គ្រោះជនរងគ្រោះកៀបជាប់ក្នុងរថយន្តដោយគ្រោះថ្នាក់ចរាចរ និងវិធីកាត់រថយន្តជួយជនរងគ្រោះ ដែលអង្កការធ្លាប់ធ្វើបទបង្ហាញកន្លងមក។

Continue Readingលោកវរសេនីយ៍ឯក សូ សំណាង ទទួលជួបសំណេះសំណាលជាមួយ លោក ប្រូស ហែន
Read more about the article លោកវរសេនីយ៍ទោ ជា សុវណ្ណារតន៍ ដឹកនាំក្រុមការងារត្រួតពិនិត្យការងារជំនាញ តាមបណ្ដាមូលដ្ឋានស្រុក

លោកវរសេនីយ៍ទោ ជា សុវណ្ណារតន៍ ដឹកនាំក្រុមការងារត្រួតពិនិត្យការងារជំនាញ តាមបណ្ដាមូលដ្ឋានស្រុក

បាត់ដំបង៖ ដោយបានការអនុញ្ញាតពី លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ ជា សុវណ្ណារតន៍ នាយសេនាធិការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានដឹកនាំក្រុមការងារត្រួតពិនិត្យការងារជំនាញ តាមបណ្ដាមូលដ្ឋានស្រុករួមមាន មូលដ្ឋានកងរាជអាវុធហត្ថស្រុកសំពៅលូន មូលដ្ឋានកងរាជអាវុធហត្ថស្រុកបវេល និងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មគោល។

Continue Readingលោកវរសេនីយ៍ទោ ជា សុវណ្ណារតន៍ ដឹកនាំក្រុមការងារត្រួតពិនិត្យការងារជំនាញ តាមបណ្ដាមូលដ្ឋានស្រុក
Read more about the article កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់

កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់

ឧត្តរមានជ័យ៖ ដោយមានការដឹកនាំ និងចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត សហការជាមួយមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ដឹកនាំដោយលោក វរសេនីយ៍ត្រី កែវ សុជាតិ នាយការិយាល័យព្រហ្មទណ្ឌ ចុះឃាត់ខ្លួនជនសង្ស័យ ចំនួន ៣នាក់ និងរថយន្ត ១គ្រឿង នៅចំណុចភូមិ-ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។   ១.ឈ្មោះ ផៃ សុភ័ណ្ឌ ភេទប្រុស អាយុ…

Continue Readingកម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់
Read more about the article ឧត្តមសេនីយ៍ត្រី ហ៊ត សីហា បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចការងារកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី ហ៊ត សីហា បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចការងារកងរាជអាវុធហត្ថ

កែប៖ ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែប បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចការងារកងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប ដោយមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង/ស្រុក នាយ នាយរង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។

Continue Readingឧត្តមសេនីយ៍ត្រី ហ៊ត សីហា បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចការងារកងរាជអាវុធហត្ថ
Read more about the article លោក វរសេនីយ៍ត្រី អ៊ួន ម៉ាឌីន ចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទកំពុងសម្រាកព្យាបាលជំងឺ

លោក វរសេនីយ៍ត្រី អ៊ួន ម៉ាឌីន ចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទកំពុងសម្រាកព្យាបាលជំងឺ

សៀមរាប៖ តបតាមការណែនាំរបស់លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣ លោក វរសេនីយ៍ត្រី អ៊ួន ម៉ាឌីន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រឡាញ់ ខេត្តសៀមរាប បានដឹកនាំកម្លាំងចុះសួរសុខទុក្ខ និងបាននាំយកថវិកាចំនួន ១,១០០,០០០រៀល ក្នុងនោះថវិការផ្ទាល់របស់លោកឧត្តមសេនីយ៍មេបញ្ជាការ ៤០០,០០០រៀល ជូនគ្រួសារលោកអនុសេនីយ៍ទោ ឆោម គីម ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រឡាញ់ ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋានរបស់លោកស្ថិតនៅភូមិគោកដូង ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

Continue Readingលោក វរសេនីយ៍ត្រី អ៊ួន ម៉ាឌីន ចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទកំពុងសម្រាកព្យាបាលជំងឺ
Read more about the article លោកវរសេនីយ៍ឯក កែវ ឌីណា ចុះសាកសួរសុខទុក្ខគ្រួសារអាវុធហត្ថទើបនឹងសម្រាលកូន

លោកវរសេនីយ៍ឯក កែវ ឌីណា ចុះសាកសួរសុខទុក្ខគ្រួសារអាវុធហត្ថទើបនឹងសម្រាលកូន

ប៉ៃលិន៖ ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក កែវ ឌីណា មេបញ្ជាការស្ដីទី កងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខ ព្រមទាំងនាំយកនូវថវិកាមូលនិធិកងរាជអាវុធហត្ថខេត្តប៉ៃលិន ចំនួន១,៦០០,០០០ រៀល (មួយលានហុកសិបម៉ឺនរៀល) និងសារ៉ុងមួយក្រម៉ាមួយ ទៅប្រគល់ជូនភរិយាលោកវរសេនីយ៍ត្រី ឡុង សុកកក្កដា នាយសេនាធិការរង ដែលភរិយារបស់លោកទើបនឹងសម្រាលកូនកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដល់គេហដ្ឋានស្ថិតនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន  ។

Continue Readingលោកវរសេនីយ៍ឯក កែវ ឌីណា ចុះសាកសួរសុខទុក្ខគ្រួសារអាវុធហត្ថទើបនឹងសម្រាលកូន
Read more about the article លោកវរសេនីយ៍ទោ ជា សុវណ្ណារតន៍ ចុះត្រួតពិនិត្យការងារជំនាញតាមបណ្ដាមូលដ្ឋានស្រុកចំនួន ៤ស្រុក

លោកវរសេនីយ៍ទោ ជា សុវណ្ណារតន៍ ចុះត្រួតពិនិត្យការងារជំនាញតាមបណ្ដាមូលដ្ឋានស្រុកចំនួន ៤ស្រុក

បាត់ដំបង៖ ដោយបានការអនុញ្ញាតពី លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ ជា សុវណ្ណារតន៍ នាយសេនាធិការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានអញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យការងារជំនាញតាមបណ្ដាមូលដ្ឋានស្រុកចំនួន ៤ស្រុក រួមមានមូលដ្ឋានកងរាជអាវុធហត្ថស្រុករតនមណ្ឌល, ស្រុកសំឡូត, ស្រុកភ្នំព្រឹក និងស្រុកកំរៀង។

Continue Readingលោកវរសេនីយ៍ទោ ជា សុវណ្ណារតន៍ ចុះត្រួតពិនិត្យការងារជំនាញតាមបណ្ដាមូលដ្ឋានស្រុកចំនួន ៤ស្រុក