Read more about the article ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន!

ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន!

កណ្តាល៖ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថស្រុកមុខកំពូល ខេត្តកណ្តាល បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ដោយបានឃាត់ខ្លួនជនសង្ស័យ០២នាក់ ស្រី០១នាក់។ វត្ថុតាងចាប់យករួមមានថ្នាំញៀន(ម៉ាទឹកកក) ចំនួន ០៧កញ្ចប់, ទូរស័ព្ទ ០២គ្រឿង, សម្ភារប្រើប្រាស់ និងវេចខ្ចប់មួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។

Continue Readingឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន!
Read more about the article កម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ បានចុះបង្ក្រាបបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត

កម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ បានចុះបង្ក្រាបបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត

ត្បូងឃ្មុំ៖  ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ។ យោងបទបញ្ជា លោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ នៅម៉ោង ១១:៣៥ នាទី ថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមេមត់ ស្នាក់ការសន្តិសុខ៧០២ និងស្នាក់សន្តិសុខ៧០៣ បានល្បាតដល់ចំណុច…

Continue Readingកម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ បានចុះបង្ក្រាបបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត
Read more about the article ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា អញ្ជើញចុះ ត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់អគារសេនាធិការដ្ឋាន

ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា អញ្ជើញចុះ ត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់អគារសេនាធិការដ្ឋាន

ត្បូងឃ្មុំ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំបានដឹកនាំលោកមេបញ្ជាការរង សេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យរួមជាមួយ លោក ប៊ិន បូនីបុត្រ  អ្នកម៉ៅការសាងសង់ បានអញ្ជើញចុះ ត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់អគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងពិភាក្សាការងារដាក់ទិសដៅការកសាងហេដ្ឋារចនាសម្ព័ន្ធបន្តទៀត។

Continue Readingឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា អញ្ជើញចុះ ត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់អគារសេនាធិការដ្ឋាន
Read more about the article ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទ

ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទ

មណ្ឌលគិរី៖ ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានអញ្ជើញចុះសួរសុខទុក្ខលោកវរសេនីយ៍ទោ ទៀង និស្ស័យ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍មេបញ្ជាការក៏បាននាំយកថវិការបស់លោកមេបញ្ជាការ និងថវិកាដែលបានពី នាយ-នាយរង នៃកងរាជអាវុធហត្ថខេត្ត ចំនួន២,០០០,០០០រៀលនិង ផ្លែឈើមួយចំនួនផងដែរ។

Continue Readingឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទ
Read more about the article អាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់

អាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់

កំពត៖ នៅវេលាម៉ោង ១០និង៣៥នាទី ថ្ងៃទី២១ខែ សីហាឆ្នាំ២០២៣ ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត។ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន និង អង្គភាពនគរបាលយុត្តិធម៌នៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពត ដឹកនាំដោយលោកវរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការរង ទទួលជំនាញគ្រឿងញៀន បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិត្រពាំងមន្រ្តី ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ មាន…

Continue Readingអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់
Read more about the article ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញដឹកនាំប្រជុំវាយតម្លៃយោធិន នៃកងរាជអាវុធហត្ថខេត្តស្វាយរៀង ដល់អាយុចូលនិវត្តន៍ឆ្នាំ២០២៤

ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញដឹកនាំប្រជុំវាយតម្លៃយោធិន នៃកងរាជអាវុធហត្ថខេត្តស្វាយរៀង ដល់អាយុចូលនិវត្តន៍ឆ្នាំ២០២៤

ស្វាយរៀង៖ នៅព្រឹកថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញដឹកនាំប្រជុំវាយតម្លៃយោធិន នៃកងរាជអាវុធហត្ថខេត្តស្វាយរៀង ដល់អាយុចូលនិវត្តន៍ឆ្នាំ២០២៤ ចំនួន ០៥នាក់។ សមាសភាពចូលរួមប្រជុំមានលោក លោកស្រីមេបញ្ជាការរង លោកនាយសេនាធិការ ប្រធានមន្ទីរកសាងកម្លាំង នាយការិយាល័យគោលនយោបាយ នាយការិយាល័យបុគ្គលិក និងនាយការិយាល័យសន្តិសុខផ្ទៃក្នុង ។

Continue Readingឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញដឹកនាំប្រជុំវាយតម្លៃយោធិន នៃកងរាជអាវុធហត្ថខេត្តស្វាយរៀង ដល់អាយុចូលនិវត្តន៍ឆ្នាំ២០២៤
Read more about the article លោកវរសេនីយ៍ឯក ឡឹក ចំរើន ចូលរួមប្រជុំត្រួតពិនិត្យពង្រៀង របាយការណ៍ ការងារសហប្រតិបត្តិការ

លោកវរសេនីយ៍ឯក ឡឹក ចំរើន ចូលរួមប្រជុំត្រួតពិនិត្យពង្រៀង របាយការណ៍ ការងារសហប្រតិបត្តិការ

ស្វាយរៀង៖ ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នំា២០២៣ លោកវរសេនីយ៍ឯក ឡឹក ចំរើន មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញដឹកប្រតិភូកងរាជអាវុធហត្ថខេត្ត ចូលរួមប្រជុំត្រួតពិនិត្យពង្រៀង របាយការណ៍ ការងារសហប្រតិបត្តិការ ការពារព្រំដែនរវាងកងទ័ពការពារព្រំដែនខេត្តតៃនិញ ប្រទេសវៀតណាម ជាមួយបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង និងកំណត់ហេតុកិច្ចប្រជុំរវាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង នៃព្រះរាជាណាចក្រកម្ពុជា ជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅប៉ុស្តិ៍កងទ័ពការពារព្រំដែន (ស្មាច់) ខេត្តតៃនិញនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ។

Continue Readingលោកវរសេនីយ៍ឯក ឡឹក ចំរើន ចូលរួមប្រជុំត្រួតពិនិត្យពង្រៀង របាយការណ៍ ការងារសហប្រតិបត្តិការ
Read more about the article បញ្ជូនជនសង្ស័យជនជាតិវៀតណាម ០៨នាក់ទៅតុលាកា

បញ្ជូនជនសង្ស័យជនជាតិវៀតណាម ០៨នាក់ទៅតុលាកា

ស្វាយរៀង៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យប្រុសស្រីចំនួន០៨នាក់ជាជនជាតិវៀតណាម ទៅតុលាកាដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលកម្លាំងបង្ក្រាបបាននៅវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ រហូតដល់វេលាម៉ោង២០ និង៣០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ នៅចំណុចកាស៊ីណូក្រោន ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត និងចំណុចបន្ទប់ជួលលេខ១០០២ ភូមិកោះក្បានកណ្ដាល  ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។

Continue Readingបញ្ជូនជនសង្ស័យជនជាតិវៀតណាម ០៨នាក់ទៅតុលាកា
Read more about the article ឧត្តមសេនីយ៍ត្រី ជូ សារុន បានដឹកនាំកិច្ចប្រជុំជួរបញ្ជាការ ដើម្បីត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច

ឧត្តមសេនីយ៍ត្រី ជូ សារុន បានដឹកនាំកិច្ចប្រជុំជួរបញ្ជាការ ដើម្បីត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច

កំពង់ស្ពឺ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំជួរបញ្ជាការ ដើម្បីត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច។

Continue Readingឧត្តមសេនីយ៍ត្រី ជូ សារុន បានដឹកនាំកិច្ចប្រជុំជួរបញ្ជាការ ដើម្បីត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច
Read more about the article លោកវរសេនីយ៍ទោ ជា សុវណ្ណារតន៍ ចុះត្រួតពិនិត្យការងារជំនាញ តាមបណ្ដាមូលដ្ឋានស្រុកចំនួន ០៥

លោកវរសេនីយ៍ទោ ជា សុវណ្ណារតន៍ ចុះត្រួតពិនិត្យការងារជំនាញ តាមបណ្ដាមូលដ្ឋានស្រុកចំនួន ០៥

បាត់ដំបង៖ ដោយបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ ជា សុវណ្ណារតន៍ នាយសេនាធិការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យការងារជំនាញ តាមបណ្ដាមូលដ្ឋានស្រុក រួមមានមូលដ្ឋានកងរាជអាវុធហត្ថស្រុកមោងឫស្សី ស្រុករុក្ខគិរី ស្រុកគាស់ក្រឡ ស្រុកបាណន់ និងស្រុកសង្កែ។

Continue Readingលោកវរសេនីយ៍ទោ ជា សុវណ្ណារតន៍ ចុះត្រួតពិនិត្យការងារជំនាញ តាមបណ្ដាមូលដ្ឋានស្រុកចំនួន ០៥