Read more about the article មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពង់ធំ ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់

មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពង់ធំ ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់

កំពង់ធំ៖ ដោយបានការអនុញ្ញាតពី លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំដោយលោកវរសេនីយ៍ទោ ផុន សុផល ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានចុះស្រាវជ្រាវ និងបង្ក្រាបទល្មើសប្រើប្រាស់ និងចាត់ចែងនៅសារធាតុញៀនដោយខុសច្បាប់ នៅថ្ងៃទី១៦ ខែសីហាឆ្នាំ ២០២៣ នៅចំណុចភូមិតារាម ឃុំត្បែងស្រុកកំពង់ និងចំណុចភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ និងចំណុចភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យបានចំនួនពីរនាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។…

Continue Readingមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពង់ធំ ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់
Read more about the article កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជលគិរី ខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជលគិរី ខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កំពង់ឆ្នាំង៖ នៅវេលាម៉ោង ៨:៣០នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជលគិរី សហការជាមួយគណៈបញ្ជាការឯកភាពស្រុក ចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចដំណាក់ត្រាំក្របី ស្ថិតនៅឬស្សីដង្គួច ឃុំជលសាស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដោយបានរុះរើរបាំងសាច់អួនចំនួន០៦កន្លែង ប្រវែង ៦០០ម៉ែត្រ, លូសាច់អួនចំនួន ០៨គ្រឿង, របាំងស្បៃមុង ១៨កន្លែងប្រវែង ៧០០ម៉ែត្រ,លូស្បៃមុង ១៨មាត់, បង្គោលចំនួន ៧៥០ដើម, ចាក់លែងកូនត្រីចម្រុះចំនួន ២៧០គីឡូក្រាម ចំណែកសម្ភារត្រូវបានបំផ្លាញចោលនៅនឹងកន្លែង។

Continue Readingកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជលគិរី ខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ
Read more about the article លោកវរសេនីយ៍ទោ ជា សុវណ្ណារតន៍ ផ្សព្វផ្សាយសេចក្ដីសម្រេចបង្កើតក្រុមការងារត្រួតពិនិត្យការងារជំនាញ តាមបណ្ដាមូលដ្ឋានក្រុង-ស្រុក

លោកវរសេនីយ៍ទោ ជា សុវណ្ណារតន៍ ផ្សព្វផ្សាយសេចក្ដីសម្រេចបង្កើតក្រុមការងារត្រួតពិនិត្យការងារជំនាញ តាមបណ្ដាមូលដ្ឋានក្រុង-ស្រុក

បាត់ដំបង៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង រសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ ជា សុវណ្ណារតន៍ នាយសេនាធិការ តំណាងលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានអញ្ជើញផ្សព្វផ្សាយសេចក្ដីសម្រេចបង្កើតក្រុមការងារត្រួតពិនិត្យការងារជំនាញ តាមបណ្ដាមូលដ្ឋានក្រុង-ស្រុក ដោយមានការអញ្ជើញចូលរួមពីលោកនាយសេនាធិការរង នាយរងលេខាធិការដ្ឋាន ប្រធានមន្ទីរទាំង៧ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក និងសមាជិកចូលរួមជាច្រើនរូបទៀត។

Continue Readingលោកវរសេនីយ៍ទោ ជា សុវណ្ណារតន៍ ផ្សព្វផ្សាយសេចក្ដីសម្រេចបង្កើតក្រុមការងារត្រួតពិនិត្យការងារជំនាញ តាមបណ្ដាមូលដ្ឋានក្រុង-ស្រុក
Read more about the article តំណាងលោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ អញ្ជើញចុះសាកសួរសុខទុក្ខកូនស្រី លោក វរសេនីយ៍ត្រី គយ សារូ ដែលកំពុងសម្រាកព្យាបាលជំងឺ

តំណាងលោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ អញ្ជើញចុះសាកសួរសុខទុក្ខកូនស្រី លោក វរសេនីយ៍ត្រី គយ សារូ ដែលកំពុងសម្រាកព្យាបាលជំងឺ

ឧត្តរមានជ័យ៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានចាត់ឱ្យលោក វរសេនីយ៍ទោ ម៉ាង សាម៉ន ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ ដឹកនាំសហការីចុះសួរសុខទុក្ខ និងនាំយកថវិកាអង្គភាព ចំនួន ៦០០,០០០រៀល ជូនដល់ លោក វរសេនីយ៍ត្រី គយ សារូ នាយការិយាល័យបំពាក់ និងបរិក្ខារ ដែលកូនកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែក ខេត្តឧត្ដរមានជ័យ ដើម្បីជួយសំរួលក្នុងការព្យាបាល។…

Continue Readingតំណាងលោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ អញ្ជើញចុះសាកសួរសុខទុក្ខកូនស្រី លោក វរសេនីយ៍ត្រី គយ សារូ ដែលកំពុងសម្រាកព្យាបាលជំងឺ
Read more about the article ឧត្តមសេនីយ៍ត្រី សេង មហា បើកកិច្ចប្រជុំជួរបញ្ជាការដើម្បីវាយតម្លៃលក្ខណៈសម្បត្តិដល់យោធិននៃកងរាជអាវុធហត្ថ ដល់អាយុចូលសោធននិវត្តន៍ ឆ្នាំ២០២៤

ឧត្តមសេនីយ៍ត្រី សេង មហា បើកកិច្ចប្រជុំជួរបញ្ជាការដើម្បីវាយតម្លៃលក្ខណៈសម្បត្តិដល់យោធិននៃកងរាជអាវុធហត្ថ ដល់អាយុចូលសោធននិវត្តន៍ ឆ្នាំ២០២៤

តាកែវ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំក្រុមការងារខេត្តបានធ្វើការសម្ភាសន៍ផ្ទាល់ជាមួយយោធិនដែលចូលសោធននិវត្តន៍ និងបានបើកកិច្ចប្រជុំជួរបញ្ជាការដើម្បីវាយតម្លៃលក្ខណៈសម្បត្តិដល់យោធិននៃកងរាជអាវុធហត្ថ ដល់អាយុចូលសោធននិវត្តន៍ ឆ្នាំ២០២៤ ។

Continue Readingឧត្តមសេនីយ៍ត្រី សេង មហា បើកកិច្ចប្រជុំជួរបញ្ជាការដើម្បីវាយតម្លៃលក្ខណៈសម្បត្តិដល់យោធិននៃកងរាជអាវុធហត្ថ ដល់អាយុចូលសោធននិវត្តន៍ ឆ្នាំ២០២៤
Read more about the article ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីជួញដូរឬដោយខុសច្បាប់នូវសារធាតុញៀន!

ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីជួញដូរឬដោយខុសច្បាប់នូវសារធាតុញៀន!

កណ្តាល៖ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកាលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថស្រុកអង្គស្នួល ខេត្តកណ្តាល បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយបានឃាត់ខ្លួនជនសង្ស័យ០២នាក់ ភេទប្រុស និងបានចាប់យកវត្ថុតាងថ្នាំញៀន(ម៉ាទឹកកក) ចំនួន ០៤កញ្ចប់, ទូរស័ព្ទ ០២គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។

Continue Readingឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីជួញដូរឬដោយខុសច្បាប់នូវសារធាតុញៀន!
Read more about the article កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសនេសាទ

ពោធិ៍សាត់៖ នៅវេលាម៉ោង៨:៣០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងចម្រុះថ្នាក់ជាតិ ដឹកនាំដោយលោក ឈិន តួ នាយរងអធិការរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប បានចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចលេខ នៅចំណុច(៣៤០០៧៨២-១៥១២៣១៥) ចាប់ពីឃុំកំពង់លួងរហូតដល់ចំណុចភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ លទ្ធផលរិបអូសរបាំងសាច់អួន១៩ខ្សែ ប្រវែង៣១៥០ម៉ែត្រ ក្បាលបរចំនួន ១១គ្រឿង លូកងសាច់អួនចំនួន ៩មាត់ បង្គោលចំនួន ៧៥០ដើ និងចាក់លែងកូនត្រីចម្រុះចំនួន៧៥គីឡូក្រាមចូលបឹងទន្លេសាបវិញចំណែកម្ចាស់បានគេចខ្លួនបាត់។

Continue Readingកម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសនេសាទ
Read more about the article កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកែវសីមា ខេត្តមណ្ឌលគិរី សហការចុះត្រួតពិនិត្យទីតាំងកាប់ទន្ទ្រាន ដីព្រៃដោយខុសច្បាប់

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកែវសីមា ខេត្តមណ្ឌលគិរី សហការចុះត្រួតពិនិត្យទីតាំងកាប់ទន្ទ្រាន ដីព្រៃដោយខុសច្បាប់

មណ្ឌលគិរី៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដឹកនាំដោយលោកអនុសេនីយ៍ឯក ទ្រី ស៊ាងហ៊ុច សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុក នឹងដែនជំរកកែវសីមា ដឹកនាំដោយលោក តែម សុភ្រ័ក នាយករដ្ឋបាលស្រុកកែវសីមា បានចុះត្រួតពិនិត្យទីតាំងកាប់ទន្ទ្រាន ដីព្រៃដោយខុសច្បាប់ និងបានរុះរើផ្ទះចោលចំនួន (០១ផ្ទះ) នៅចំណុចutm (697281 1354633) នឹងទីតាំងថ្មី (៦៩៨៥២៨ ១៣៥៧៣៥១) ស្ថិតក្នុងភូមិពូគង់(៣៦) ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ចំណែកម្ចាស់ផ្ទះគេចខ្លួនបាត់នជំនាញកំពុងស្រាវជ្រាវបន្ត។

Continue Readingកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកែវសីមា ខេត្តមណ្ឌលគិរី សហការចុះត្រួតពិនិត្យទីតាំងកាប់ទន្ទ្រាន ដីព្រៃដោយខុសច្បាប់
Read more about the article ឧត្តមសេនីយ៍ត្រី មាស យ៉ត បានដឹកនាំកិច្ចប្រជុំបែងចែកភារកិច្ច និងផ្សព្វផ្សាយផែនការ

ឧត្តមសេនីយ៍ត្រី មាស យ៉ត បានដឹកនាំកិច្ចប្រជុំបែងចែកភារកិច្ច និងផ្សព្វផ្សាយផែនការ

កំពង់ធំ៖ នៅសាលប្រជុំបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំបែងចែកភារកិច្ច និងផ្សព្វផ្សាយផែនការ ដោះស្រាយបញ្ហាប្រឈមផ្សេងៗ នាពេលខាងមុខ ព្រមទាំងត្រៀមសម្ភារបរិក្ខាទុកជាមុនក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋនៅក្នុងហេតុការកើតឡើងជាយថាហេតុផ្សេងៗ ដូចជាគ្រោះមហន្តរាយជំនន់ទឹកភ្លៀងជាដើម។

Continue Readingឧត្តមសេនីយ៍ត្រី មាស យ៉ត បានដឹកនាំកិច្ចប្រជុំបែងចែកភារកិច្ច និងផ្សព្វផ្សាយផែនការ
Read more about the article ឯកឧត្តម សៅ សុខា អញ្ជើញចុះត្រូតពិនិត្យតំបន់ប្រវត្តិយោធាតេជោកោះថ្មអ៊ិច១៦!

ឯកឧត្តម សៅ សុខា អញ្ជើញចុះត្រូតពិនិត្យតំបន់ប្រវត្តិយោធាតេជោកោះថ្មអ៊ិច១៦!

ត្បូងឃ្មុំ៖ រសៀលថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រតិភូអមដំណើរបានអញ្ជើញចុះត្រួតពិនិត្យសមិទ្ធផលនានានៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្មអ៊ិច១៦ ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

Continue Readingឯកឧត្តម សៅ សុខា អញ្ជើញចុះត្រូតពិនិត្យតំបន់ប្រវត្តិយោធាតេជោកោះថ្មអ៊ិច១៦!