កម្លាំងអាវុធហត្ថខេត្តតាកែវ បង្ក្រាបករណីគ្រឿងញៀន
តាកែវ៖ ដោយទទួលបានបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធីដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង១៣:៣០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយអង្គភាពនគរបាលយុត្តិធម៌ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាទី ស្រុកព្រៃកប្បាស ដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងទទួលជំនាញ បានចុះបង្រ្កាបករណីគ្រឿងញៀន ស្ថិតនៅភូមិថ្មី ឃុំដូង ស្រុកបាទី ខេត្តតាកែវ ដោយបានឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន…