នៅវេលាម៉ោង14:30នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានរៀបចំពិធីខួបអនុស្សាវរីយ៍លើកទី២២ ទិវាកងរាជអាវុធហត្ថ (១៤/៧/១៩៩៣ – ១៤/៧/២០១៥)
ដែលមានការចូលរួមដោយនាយទាហាននៃកងរាជអាវុធហត្ថខេត្តសរុបចំនួន៤៥នាក់ និងគ្រួសារអាវុធហត្ថចូលនិវត្តន៍ ពលី មរណ: ចំនួន២០នាក់ សរុបទាំងអស់ចំនួន៦៥នាក់ ក្រោមអធិបតីភាពរបស់លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម។
ក្រោយពីបានអានសារជូនពររបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសរួចមក លោកឧត្តមសេនីយ៍ត្រី សោ សាវឿន បានធ្វើការសំណេះសំណាល សាកសួរសុខទុក្ខដល់គ្រួសារអាវុធហត្ថចូលនិវត្តន៍ ពលី មរណ: និងចែកជូនអំណោយក្នុងមួយគ្រួសារៗទទួលបានអង្ករ២៥Kg, ទឹកដោះគោ៦កំប៉ុង, ទឹកត្រី៦ដប, ទឹកស៊ីអ៊ីវ៦ដប, ក្រមា១ និងថវិកា៥ម៉ឺនរៀល សរុបថវិកាអស់ចំនួន ២,៦៨០,០០០រៀល៕