អហ ខេត្តត្បូងឃ្មុំ៖ នៅព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា១៩៩៣- ១៤ កក្កដា ២០១៥)
ក្រោមអធិបតីភាព លោក ឧត្ដមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងលោក វរសេនីយ៍ មេបញ្ជាការរង ប្រធានមន្ទីរ នាយរងសេនាធិការ ព្រមទាំងមានការចូលរួមពីនាយ នាយរង ពលអាវុធហត្ថ ជាច្រើនរូបទៀត ។ នាឱកាសនោះ លោកឧត្តមសេនីយ៍ មេបញ្ជាការបានចែកជូននូវអំណោយដល់យុទ្ធជន យុទ្ធនារីដែលចូលនិវត្តន៍ និងគ្រួសារអាវុធហត្ថពលី មរណៈ ចំនួន១៤គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ១បេ, មី១កេស, ប៊ីចេង១កញ្ចប់ធំ, ត្រីខ១យួ, ទឹកត្រី១យួ, ទឹកស៊ីអីវ១យួ និងថវិការ១៥ម៉ឺនរៀលផងដែរ។