You are currently viewing ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប

ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប

លោក វរសេនីយ៍ឯក ប៉ោ វណ្ណនិត ជាមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញត្រូវបានតែងតាំងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបវេលាម៉ោង៩ៈ០០ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បាននឹងកំពុងប្រារព្ធពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯឧ. ម៉ៅ វុឌ្ឍី អភិបាលរងនៃគណៈអភិបាលខេត្ត និងឯឧ. អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍និងប្រតិភូអមដំណើររួមមាន ឯឧ. ឧត្តមសេនីយ៍ មេបញ្ជាការរងស្នងការ ស្នងការរង មេបញ្ជាការខេត្ត និងនាយហាននៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសពីសំណាក់ គណៈបញ្ជាឯកភាពខេត្ត ក្រុង និងស្រុក នាយទាហាននៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបចូលរួមផងដែរ៕

2015-05-12-១២-20150512-WA0011

លោក ឧត្តមសេនីយ៍ត្រី ម៉ន សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបចាស់ត្រូវបានតែងតាំងជាមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសវិញ។

Leave a Reply